បាត់ដំបងស្រុកកំណើត

កំប្លែងពែរមី

ដូច​អ្វី​ដែល​ប្រិយមិត្ត​បាន​ជ្រាប​​រួច​ហើយ​ថា​​បន្ទាប់​ពី​ក្រុមហ៊ុន​ Apple បាន​ប្រកាស​ចេញ​នូវ​ប្រព័ន្ធប្រតិបត្តិការកំណែ​ iOS 7.1 ភ្លាមៗ​នោះ​ម្ចាស់​ឧបករណ៍ iDevices បាន​នាំ​គ្នា​ទាញ​យក​និង​ឡើង​ទៅ​កំណែ​ថ្មី​មួយ​នេះ ។ អ្វី​ដែលម្ចាស់ iDevices ដែល​​ជា​ខ្មែរ​ ឬ​អ្នក​ត្រូវ​ការ​ Font Khmer Unicode ជួប​បញ្ហា​នោះគឺ​ពួក​គាត់​មិន​អាច​មើល​ឃើញ​ Font Khmer Unicode និង​អ្វី​ដែល​ពិបាន​មួយ​ទៀត​នោះ​សម្រាប់​អតិថិជន​ដែល​និយម​ jailbreak ពិត​ជាមាន​ការ​ខក​ចិត្ត​បន្តិច​បន្ទាប់​ពី​ពួក​គាត់ឡើង​ទៅ​កំណែ​ថ្មី​នេះ​ ព្រោះ​ថា​គ្មាន​ឧបករណ៍​ណា​ដើម្បី​ jailbreak iOS 7.1 បាន​ទេ ។

iOS7,1

អានបន្ត »

 
ពុម្ភអក្សរខ្មែរ
ពុម្ភអក្សរខ្មែរ
ទាញយកពុម្ភអក្សរខ្មែរថ្មីៗ

Link Code Lunar Calendar

<p align=”center”><a href=”http://www.cam-cc.org”><img src=”http://www.cam-cc.org/calendar/khmerdate/datesolar.cgi&#8221; alt=”Khmer Solar Date” border=”0″></a>
<br>
<a href=”http://www.cam-cc.org/calendar”><img src=”http://www.cam-cc.org/calendar/khmerdate/datelunar.cgi&#8221; alt=”Khmer Lunar Date” border=”0″></a></p>

ទម្រង់សារណា

Assignment-Project Format

សារណាបទ

សម្ដេចតា

ព្រះបាទ នរោត្តម សីហនុ

ព្រះបាទ នរោត្តម សីហនុ

ទោះជាអតីតព្រះមហាក្សត្របានចូលទិវង្គត ក៏ដោយក៏ព្រះអង្គបាន បន្សល់ទុកនូវស្នាដៃជាច្រើន សម្រាប់កូនចៅជំនាន់ក្រោយ។

ក្នុងនោះដែរ ព្រះអង្គក៏បានបន្សល់ទុក បទចម្រៀង និងខ្សែភាពយន្ដជាច្រើន វគ្គសម្រាប់ ទុកជាកេរ្ដ៍ដំណែល ដើម្បីចែកចាយដល់កូនខ្មែរគ្រប់រូប ដែលទោះបីជាពេលនេះព្រះអង្គមិនស្ថិតនៅទីនេះក្ដី។

សូមទស្សនាខ្សែភាពយន្ដរបស់ ព្រះអង្គទាំងអស់គ្នា៖

ស៊ីន ស៊ីសាមុត

លោក ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចំរៀងនិងជាអ្នកចំរៀងខ្មែរដ៏ល្បីល្បាញនាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហស្សនាមថាជា អធិរាជសំលេងមាស។ លោក ស៊ីន ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត បានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចំរៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា -ល- ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក។

ថ្មគោលស្រមោលស្នេហ៍

ច្រៀងដោយ៖ ល. ស៊ីន ស៊ីសាមុត និង ល.ស រស់ សេរីសុទ្ធា

I. (ប)៖ រសៀលគងភ្នំទ្រនំចិន្តា ក្រោមដើមពុទ្រានាភូមិថ្មគោល គោឃ្មុំទោចយំខ្នងភ្នំក្អែកបូល

ស្រណោះស្ពានយោលស្រមោលដួងចិត្ត។

II. (ស)៖ យើងអង្គុយលេងស្តាប់ភ្លេងវាយោ ក្រោមស្ពានទឹកហូរជំនោរជីវិត ភូមិជណ្តើរស្វា

ចំណារដួងចិត្ត ក្រោមផ្ទាំងអម្រិតផ្តេកផ្តិតឱរ៉ា។

R. (ប)៖ ថ្ងៃនេះយើងស្គាល់ឋានសួគិ៍ពិតហើយ ម្ចាស់ស្នេហ៍បងអើយកុំប្រែចិន្តា (ស)៖ សូមឱយ

ព្រះអង្គវត្តជណ្តើរស្វា ជួយចាំកត់ត្រាស្នេហានេះផង។

III. (ប)៖ បើបងក្បត់អូនឱយសូន្យខ្យល់ (ស)៖ បើអូនមានកល់ឱយខ្វល់ដូចផ្សែង

(ប)៖ ពីថ្ងៃនេះទៅពៅកុំចំបែង (រួម)៖ ផ្លូវស្នេហ៍យើងវែងលុះលង់មរណា។

ជីវប្រវត្តិ

ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត អានបន្ត »

ពង្សាតារខ្មែរ

ជាបទចម្រៀងមួយប្រភេទដែលយើងទាំងអស់គ្នា​ ភាគ​ច្រើនបានស្តាប់និងអ្នកខ្លះធ្លាប់បានច្រៀងទៀតផង ។ បទនេះជាស្នាព្រះហស្ថរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត
(១៨៨៣ – ១៩៦៩) ។ ជាធម្មតា បទនេះត្រូវបានចាក់ ផ្សាយនៅតាមវិទ្យុពេលព្រឹកៗក៏ដោយជាត្រូវបានសិស្សា នុសិស្សច្រៀងយ៉ាងទ្រហឹងអឺងកងលាន់ឮសូរយ៉ាងពិរោះ រណ្តំពេញទីធ្លាសាលានៅពេលគោរពទង់ជាតិ ។


បទពង្សាវតារខ្មែរ

១. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថាតាម​សាវតារ ជាតិ​ខេមរា ធ្លាប់​តែ​ថ្កើង ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ សព្វសាយ​រុងរឿងគេ​ឯង តែង​លើក​តម្កើង តម្កល់​ជាតិ​យើងចាត់​ទុក​ឡើង​ជា​ជាតិ​ច្បង ។

២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយ បាន​ចេញ​ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ា
សាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សាតន្ត្រី​ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា
ជា​គោលការណ៍​ខ្មែរ​ផ្សាយ​ទៅ ។

៣. ខ្មែរ​អើយ ចូរ​ស្ដាប់​សាវតារ ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង
តាំង​ចិត្ត​ឲ្យ​មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើងតម្លៃ​​នៃ​ជាតិ​ខ្មែរ​យើង ឲ្យ​បាន​រុងរឿង
ជា​ថ្មី​ឡើង​តាម​សាវតារ ។

អត្ថន័យ

មានលក្ខណះជាតិនិយមដោយបានទូន្មានយើងគ្រប់គ្នាឲ្យយល់ដឹងពីសាវតារ និងវប្ប ធម៌ដ៏រុងរឿងរបស់យើងកាលពីសម័យមហានគរដែលបានផ្សព្វផ្សាយរហូតដល់ចុងបូព៌ា។ បទនេះក៏បង្កប់មនោសញ្ចេតនាស្នេហាជាតិបណ្តុះគំនិតជាតិនិយមនិងបង្ហាញពី មោទនភាពដែលបានកើតមកជាកូនខ្មែររស់នៅលើទឹកដីអាណាចក្រខ្មែរ ។ ជាងនេះ ទៅទៀតបទចម្រៀងនេះក៏បានដាស់សតិកូនខ្មែរ គ្រប់រូបឲ្យងើបឡើង តាំងចិត្តឲ្យ មុតមាំដើម្បីថែរក្សានិងលើកតម្កើនវប្បធម៌ជាតិខ្លួនឲ្យ រុងរឿងដូចសម័យមហានគរ។​ ជាធម្មតាបទនេះត្រូវបានចាក់ផ្សាយនៅតាមវិទ្យុនៅ ពេលព្រឹកៗ ក៏ដោយជាត្រូវបាន សិស្សានុសិស្សច្រៀងយ៉ាងទ្រហឹងអឺងកង លាន់ឮសូរ យ៉ាងពិរោះរណ្តំពេញទីធ្លា សាលានៅពេលគោរពទង់ជាតិ ។

បទនគររាជ

បទនគររាជ​ (ភាសា​អង់គ្លេស Royal Kingdom) គឺ​ជា​ចំរៀង​ជាតិ​នៃ​រាជាណាចក្រ កម្ពុជា។​ បទនគររាជ ត្រូវ​បាន​និពន្ធ​ដោយ​សម្ដេច​សង្ឃរាជ ជួន ណាត


បទនគររាជ

១​~ សូម​ពួក​ទេព្ដា​
ឱ្យ​បាន​រុងរឿង​
យើង​ខ្ញុំ​ព្រះអង្គ​
នៃ​ព្រះ​នរបតី​

គ្រប់​គ្រង​ដែន​ខ្មែរ

រក្សា​មហាក្សត្រ​យើង
ដោយ​ជយ​មង្គល​ សិរីសួស្ដី
សូម​ជ្រក​ក្រោម​ម្លប់​ព្រះ​បារមី​
វង្ស​ក្សត្រា​ដែល​សាង​ប្រាសាទ​ថ្ម
បុរាណ​ថ្កើនថ្កាន។
២~ ប្រាសាទ​សិលា​
គួរ​ឲ្យ​ស្រមៃ
ជាតិ​ខ្មែរ​ដូច​ថ្ម​
យើង​សង្ឃឹម​ពរ​

មហា​រដ្ឋ​កើត​មាន

កំបាំង​កណ្ដាល​ព្រៃ
នឹក​ដល់​យសសក្ដិ​ មហា​នគរ
គង់វង្ស​នៅ​ល្អ​ រឹងប៉ឹង​ជំហរ
ភ័ព្វ​ព្រេង​សំណាង​របស់​កម្ពុជា
យូរ​អង្វែង​ហើយ។
៣~ គ្រប់​វត្ត​អារាម​
សូត្រ​ដោយ​អំណរ​
ចូរ​យើង​ជា​អ្នក
គង់​តែ​ទេវតា​

ដល់​ប្រទេស​ខ្មែរ

ឮ​តែ​សូរស័ព្ទ​ធម៌
រំឭក​គុណ​ពុទ្ធសាសនា
ជឿជាក់​ស្មោះស្ម័គ្រ​ តាម​បែប​ដូនតា
នឹង​ជួយ​ជ្រោមជ្រែង​ផ្គត់ផ្គង់​ប្រយោជន៍​ឱ្យ
ជា​មហានគរ។

ឯកសារយោង
វីគីភីឌា

ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ​មាន​ព្រះ​រាជមហេសី​ ២ អង្គ ​គឺ​ព្រះ​នាង​ជយរាជទេវី និង​ព្រះ​នាង​ឥន្រ្ទទេវី។​ ព្រះ​មហេសី​ទាំង​ពីរ​​អង្គ ជា​បង​ប្អូន​បង្កើត​ ​ព្រះ​នាង​ជយរាជាទេវី រៀប​អភិសេក​មុន​ពេល​ដែល​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ បាន​ឡើង​សោយរាជ្យ។​ ក្រោយ​ពេល​ដែល​ព្រះ​នាង​ជយរាជាទេវី បាន​សោយ​ទីវង្គត​ទៅ ទើប​ព្រះ​នាង​ឥន្រ្ទទេវី ដែល​ជា​ព្រះ​រៀម បាន​​ឡើង​ឋានៈ​ជា​អគ្គមហេសី។

ព្រះ​រាជជីវប្រវត្តិ​តាម​សិលាចារឹក

ផ្ទាំង​សិលា​ចារឹក​ដ៏​ធំ​មួយ​នៃ​ប្រាសាទព្រះខ័នស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប អតីត​ទី​ក្រុងខែ្មរ​មហា​អស្ចារ្យ​រុង​រឿង អានបន្ត »