បាត់ដំបងស្រុកកំណើត

ពង្សាតារខ្មែរ

ជាបទចម្រៀងមួយប្រភេទដែលយើងទាំងអស់គ្នា​ ភាគ​ច្រើនបានស្តាប់និងអ្នកខ្លះធ្លាប់បានច្រៀងទៀតផង ។ បទនេះជាស្នាព្រះហស្ថរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត
(១៨៨៣ – ១៩៦៩) ។ ជាធម្មតា បទនេះត្រូវបានចាក់ ផ្សាយនៅតាមវិទ្យុពេលព្រឹកៗក៏ដោយជាត្រូវបានសិស្សា នុសិស្សច្រៀងយ៉ាងទ្រហឹងអឺងកងលាន់ឮសូរយ៉ាងពិរោះ រណ្តំពេញទីធ្លាសាលានៅពេលគោរពទង់ជាតិ ។


បទពង្សាវតារខ្មែរ

១. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថាតាម​សាវតារ ជាតិ​ខេមរា ធ្លាប់​តែ​ថ្កើង ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ សព្វសាយ​រុងរឿងគេ​ឯង តែង​លើក​តម្កើង តម្កល់​ជាតិ​យើងចាត់​ទុក​ឡើង​ជា​ជាតិ​ច្បង ។

២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយ បាន​ចេញ​ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ា
សាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សាតន្ត្រី​ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា
ជា​គោលការណ៍​ខ្មែរ​ផ្សាយ​ទៅ ។

៣. ខ្មែរ​អើយ ចូរ​ស្ដាប់​សាវតារ ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង
តាំង​ចិត្ត​ឲ្យ​មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើងតម្លៃ​​នៃ​ជាតិ​ខ្មែរ​យើង ឲ្យ​បាន​រុងរឿង
ជា​ថ្មី​ឡើង​តាម​សាវតារ ។

អត្ថន័យ

មានលក្ខណះជាតិនិយមដោយបានទូន្មានយើងគ្រប់គ្នាឲ្យយល់ដឹងពីសាវតារ និងវប្ប ធម៌ដ៏រុងរឿងរបស់យើងកាលពីសម័យមហានគរដែលបានផ្សព្វផ្សាយរហូតដល់ចុងបូព៌ា។ បទនេះក៏បង្កប់មនោសញ្ចេតនាស្នេហាជាតិបណ្តុះគំនិតជាតិនិយមនិងបង្ហាញពី មោទនភាពដែលបានកើតមកជាកូនខ្មែររស់នៅលើទឹកដីអាណាចក្រខ្មែរ ។ ជាងនេះ ទៅទៀតបទចម្រៀងនេះក៏បានដាស់សតិកូនខ្មែរ គ្រប់រូបឲ្យងើបឡើង តាំងចិត្តឲ្យ មុតមាំដើម្បីថែរក្សានិងលើកតម្កើនវប្បធម៌ជាតិខ្លួនឲ្យ រុងរឿងដូចសម័យមហានគរ។​ ជាធម្មតាបទនេះត្រូវបានចាក់ផ្សាយនៅតាមវិទ្យុនៅ ពេលព្រឹកៗ ក៏ដោយជាត្រូវបាន សិស្សានុសិស្សច្រៀងយ៉ាងទ្រហឹងអឺងកង លាន់ឮសូរ យ៉ាងពិរោះរណ្តំពេញទីធ្លា សាលានៅពេលគោរពទង់ជាតិ ។

Comments on: "ពង្សាតារខ្មែរ" (1)

  1. សូមថ្លែងអំណរគុណដល់ប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកទស្សនា និងគាំទ្រដល់គេហទំព័ររបស់ខ្ញុំបាទ ។ ខ្ញុំសូមលើកម្រាមដៃដប់ប្រណមប្រសិទ្ធិពរបវរសួស្ដីជូនដល់ប្រិយមិត្ត
    ទាំងអស់ឲ្យជួបប្រទះតែសំណាងល្អគ្រប់ៗប្រាណ!!!!!!!

បញ្ចេញមតិ