បាត់ដំបងស្រុកកំណើត

ដូច​អ្វី​ដែល​ប្រិយមិត្ត​បាន​ជ្រាប​​រួច​ហើយ​ថា​​បន្ទាប់​ពី​ក្រុមហ៊ុន​ Apple បាន​ប្រកាស​ចេញ​នូវ​ប្រព័ន្ធប្រតិបត្តិការកំណែ​ iOS 7.1 ភ្លាមៗ​នោះ​ម្ចាស់​ឧបករណ៍ iDevices បាន​នាំ​គ្នា​ទាញ​យក​និង​ឡើង​ទៅ​កំណែ​ថ្មី​មួយ​នេះ ។ អ្វី​ដែលម្ចាស់ iDevices ដែល​​ជា​ខ្មែរ​ ឬ​អ្នក​ត្រូវ​ការ​ Font Khmer Unicode ជួប​បញ្ហា​នោះគឺ​ពួក​គាត់​មិន​អាច​មើល​ឃើញ​ Font Khmer Unicode និង​អ្វី​ដែល​ពិបាន​មួយ​ទៀត​នោះ​សម្រាប់​អតិថិជន​ដែល​និយម​ jailbreak ពិត​ជាមាន​ការ​ខក​ចិត្ត​បន្តិច​បន្ទាប់​ពី​ពួក​គាត់ឡើង​ទៅ​កំណែ​ថ្មី​នេះ​ ព្រោះ​ថា​គ្មាន​ឧបករណ៍​ណា​ដើម្បី​ jailbreak iOS 7.1 បាន​ទេ ។

iOS7,1

ចំពោះ​ប្រិយមិត្ត​ដែល​បាន​ឡើង​ទៅ​កំណែ iOS 7.1 ហើយ​នោះ ក៏​នៅតែ​អាច​ដំឡើង​ Khmer Unicode បាន​ ដោយអនុវត្ត​តាម​ជំហាន​ដូច​ខាងក្រោម៖

  1. សូម​ copy តំណភ្ជាប់​ខាង​មុខ​នេះ: 4khmeriphone.com/ios7
  2. ហើយ​ Paste នៅ​លើ Safari បន្ទាប់មក​​ចុច​លើ​ពាក្យ Go
  3. ជ្រើស​យក​ពាក្យ OK សម្រាប់​  Nokora Font និង​ជ្រើស​យកពាក្យ Cancel សម្រាប់ Battambang Font.
  4. នៅ​ពេល​ដែល​ការ​ដំឡើង​លេច​ចេញមក​ សូម​ចុច​លើពាក្យ​ Install
  5. ចុច​លើ​ពាក្យ​ Install Now
  6. Done

 

នៅ​ពេល​ដែល​លោក​អ្នក​ដំឡើង​រួច​រាល់​ហើយ​នោះ អ្នក​នឹង​​អាច​អាន​អក្សរ​ខែ្មរ​ (មើល​អក្សរខ្មែរ) នៅលើ​ Facebook, Twitter និង​កម្មវិធី (Apps) ​មួយ​ចំនួន​ទៀត​ដូច​ជា​ Note, Calendar,.. ប៉ុន្តែ​អ្នក​មិនអាច​អាន​ខ្មែរ​លើ​ SAFARI បានទេ ។

លោកអ្នក​អាច​បើក​មើល​គេហទំព័រ​នានា​ដែល​សរសេរជា​ភាសាខ្មែរ​ អាន​ និង​វាយ​អក្សរខ្មែរ ដោយ​ប្រើប្រាស់ “KBrowser” ដែល​ជា​ Web Browser ឥត​គិត​ថ្លៃ​​របស់​ 4KhmeriPhone Team ដែល​មាន​នៅ​លើ AppStore ។

ប្រសិន​បើ​លោកអ្នក​មិន​អាច​អាន​​ខ្មែរ​នៅ​លើ​ Facebook ឬ​ Apps នានា​ទៀត​ សូម​ refresh Apps (Browser) ៕

ប្រភព

 

បញ្ចេញមតិ